3. ដ្បិតការដែលយល់សប្តិ នោះកើតមកដោយមានរវល់ជាច្រើន ហើយសំឡេងរបស់មនុស្សល្ងីល្ងើ ក៏ឮដោយមានពាក្យសំដីច្រើនដែរ
4. កាលណាឯងបន់ព្រះ នោះកុំឲ្យបង្អង់នឹងលាបំណន់នោះឡើយ ពីព្រោះទ្រង់មិនសព្វព្រះហឫទ័យនឹងមនុស្សល្ងីល្ងើទេ ចូរសងតាមដែលឯងបានបន់ចុះ
5. ស៊ូកុំឲ្យឯងបានបន់ ជាជាងបន់ហើយ តែមិនលាបំណន់នោះវិញ
6. កុំបើកឲ្យមាត់ឯងបណ្តាលឲ្យរូបសាច់ឯងធ្វើបាបឡើយ ក៏កុំឲ្យពោលនៅមុខទេវតាថា នេះជាការច្រឡំទេ តើចង់ឲ្យព្រះមានសេចក្ដីខ្ញាល់ ដោយសំឡេងឯង ហើយបំផ្លាញការនៃដៃឯងធ្វើអី
7. ដ្បិតក្នុងការយល់សប្តិច្រើន ហើយក្នុងពាក្យពោលជាច្រើន នោះតែងមានសេចក្ដីឥតប្រយោជន៍ គួរឲ្យកោតខ្លាចដល់ព្រះវិញ។
8. បើសិនជាឯងឃើញគេសង្កត់សង្កិនមនុស្សទាល់ក្រ ឬពួកច្រឡោតកំពុងតែបង្វែរសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុកណា នោះកុំឲ្យឆ្ងល់ពីការនោះឡើយ ដ្បិតមានអ្នកមួយដែលខ្ពស់ជាង គេត្រួតមើលអ្នកធំនោះ ហើយក៏មានដែលខ្ពស់ជាងគេទៅទៀតផង
9. ១ទៀតផលកើតពីដី នោះសំរាប់គ្រប់គ្នា ទោះទាំងស្តេចក៏បានស្បៀងអាហារពីចំការមកដែរ។
10. អ្នកណាដែលស្រឡាញ់ប្រាក់ នោះនឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តនឹងទ្រព្យដ៏បរិបូរ នោះក៏មិនស្កប់ចិត្តដោយផលចំរើនប៉ុណ្ណោះដែរ នេះក៏ជាការឥតប្រយោជន៍ទទេ
11. កាលណារបស់ទ្រព្យបានចំរើនឡើង នោះពួកអ្នកដែលស៊ីទ្រព្យនោះ ក៏មានគ្នាច្រើនឡើងដែរ ដូច្នេះ តើមានប្រយោជន៍អ្វីដល់ម្ចាស់នៃទ្រព្យសម្បត្តិនោះ លើកតែបានឃើញដោយភ្នែកប៉ុណ្ណោះ
12. ឯការដេកលក់នៃមនុស្សដែលធ្វើការនឿយហត់ នោះស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិចឬច្រើនក្តី ប៉ុន្តែការបរិភោគហួសប្រមាណរបស់អ្នកមាន នោះមិនឲ្យគេដេកលក់បានទេ។