1. មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ
2. មានពេលសំរាប់កើតមក និងពេលសំរាប់ស្លាប់ទៅ មានពេលសំរាប់ដាំ និងពេលដករបស់ដែលបានដាំនោះ
3. មានពេលសំរាប់សំឡាប់ ហើយពេលសំរាប់មើលឲ្យជា មានពេលសំរាប់រំលំរំលាយ ហើយពេលសង់ឡើង
4. មានពេលយំ និងពេលសើច មានពេលសំរាប់សោយសោក និងពេលសំរាប់លោតកញ្ឆេង
5. មានពេលសំរាប់បោះថ្មចោល និងពេលប្រមូលថ្មមក មានពេលដែលគួរឱបថើប និងពេលដែលគួរលែងឱបថើប
6. មានពេលសំរាប់ស្វែងរក ហើយពេលសំរាប់បាត់បង់ទៅ មានពេលសំរាប់រក្សាទុក ហើយពេលសំរាប់បោះបង់ចោល
7. មានពេលសំរាប់ហែកចោល ហើយពេលសំរាប់ដេរភ្ជាប់ មានពេលដែលគួរនៅស្ងៀម ហើយពេលសំរាប់និយាយ
8. មានពេលសំរាប់ស្រឡាញ់ ហើយពេលសំរាប់ស្អប់ មានពេលសំរាប់ចំបាំង ហើយពេលសំរាប់សេចក្ដីសុខ
9. តើមនុស្សមានផលប្រយោជន៍អ្វីពីការដែលគេខំធ្វើ