3. យើងបាននឹករកក្នុងចិត្ត ពីបែបយ៉ាងណានឹងធ្វើឲ្យសាច់ឈាមបានរីករាយ ដោយស្រាទំពាំងបាយជូរ ទាំងនៅមានចិត្តនាំដោយប្រាជ្ញាផង ហើយតោងជាប់នឹងសេចក្ដីចំកួតផង ទាល់តែបានឃើញការណាដែលគួរឲ្យមនុស្សជាតិធ្វើនៅក្រោមមេឃអស់១ជីវិត
4. ដូច្នេះ យើងបានធ្វើការយ៉ាងធំ គឺបានសង់ផ្ទះជាច្រើន បានដាំដំណាំទំពាំងបាយជូរ
5. បានធ្វើសួនច្បារ និងសួនឈើសំរាប់ខ្លួនយើងផង បានទាំងដាំដើមឈើមានផ្លែគ្រប់មុខ ក្នុងសួននោះដែរ
6. យើងបានជីកស្រះទឹក សំរាប់នឹងស្រោចចំការបណ្តុះកូនឈើ
7. យើងបានទិញបាវប្រុសបាវស្រីជាច្រើន ហើយមានកូនរបស់បាវ កើតមកនៅក្នុងផ្ទះយើង ក៏មានទ្រព្យសម្បត្តិ ជាហ្វូងគោ ហ្វូងចៀមយ៉ាងសន្ធឹក លើសជាងអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើង
8. យើងបានប្រមូលប្រាក់ និងមាស ហើយរបស់ថ្លៃវិសេសផ្សេងៗដែលមកពីពួកស្តេច ហើយពីខេត្តទាំងប៉ុន្មាន ក៏ប្រមូលបានពួកចំរៀងទាំងប្រុសទាំងស្រី និងគ្រប់ទាំងរបស់អ្វីដែលគាប់ចិត្តមនុស្ស ព្រមទាំងស្រីអ្នកម្នាងជាច្រើនផង
9. យ៉ាងនោះយើងបានជាធំ ហើយក៏ចំរើនឡើង លើសជាងអស់អ្នកដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀត តែប្រាជ្ញារបស់យើងក៏នៅជាប់នឹងយើងដែរ