1. យើងបាននិយាយចំពោះចិត្តយើងថា មកចុះ យើងនឹងល្បងលឯងដោយការអរសប្បាយ ឯងនឹងបានគ្រឹកគ្រេងសប្បាយទទេ តែមើល ការនោះក៏ឥតប្រយោជន៍ដែរ
2. យើងបាននិយាយពីការសើចសប្បាយថា នេះជាការចំកួតទទេ ហើយពីការគ្រឹកគ្រេងថា តើមានផលអ្វី
3. យើងបាននឹករកក្នុងចិត្ត ពីបែបយ៉ាងណានឹងធ្វើឲ្យសាច់ឈាមបានរីករាយ ដោយស្រាទំពាំងបាយជូរ ទាំងនៅមានចិត្តនាំដោយប្រាជ្ញាផង ហើយតោងជាប់នឹងសេចក្ដីចំកួតផង ទាល់តែបានឃើញការណាដែលគួរឲ្យមនុស្សជាតិធ្វើនៅក្រោមមេឃអស់១ជីវិត
4. ដូច្នេះ យើងបានធ្វើការយ៉ាងធំ គឺបានសង់ផ្ទះជាច្រើន បានដាំដំណាំទំពាំងបាយជូរ
5. បានធ្វើសួនច្បារ និងសួនឈើសំរាប់ខ្លួនយើងផង បានទាំងដាំដើមឈើមានផ្លែគ្រប់មុខ ក្នុងសួននោះដែរ
6. យើងបានជីកស្រះទឹក សំរាប់នឹងស្រោចចំការបណ្តុះកូនឈើ
7. យើងបានទិញបាវប្រុសបាវស្រីជាច្រើន ហើយមានកូនរបស់បាវ កើតមកនៅក្នុងផ្ទះយើង ក៏មានទ្រព្យសម្បត្តិ ជាហ្វូងគោ ហ្វូងចៀមយ៉ាងសន្ធឹក លើសជាងអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើង