5. អើ គេនឹងភ័យខ្លាចចំពោះអន្តរាយដែលមកពីខាងលើ ក៏នឹងមានសេចក្ដីស្ញែងខ្លាចតាមផ្លូវ ឯដើមចំបក់នឹងផ្កាឡើង ហើយកណ្តូបនឹងសង្កត់លើគេជាធ្ងន់ សេចក្ដីប៉ងប្រាថ្នានឹងរសាយអស់ទៅ ដោយព្រោះមនុស្សរមែងទៅឯទីលំនៅដ៏នៅអស់កល្បជានិច្ច ហើយពួកអ្នកកាន់ទុក្ខដើរទៅមកតាមផ្លូវ
6. គឺមុនដែលខ្សែប្រាក់ដាច់ ចានមាសបែក ក្អមបែកនៅឯក្បាលទឹក ឬរហាត់ទឹកនៅអណ្តូងខូចទៅ
7. ហើយធូលីត្រឡប់ជាដីដូចដើមវិញ និងវិញ្ញាណ ត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ
8. «ការឥតប្រយោជន៍ទទេៗ» នេះហើយជាពាក្យដែលគ្រូប្រដៅពោលទុកថា គ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។
9. ហើយ១ទៀត ដោយព្រោះគ្រូប្រដៅមានប្រាជ្ញាបានជាលោកបង្រៀនប្រជាជន ឲ្យមានដំរិះទៅទៀត អើលោកបានរំពឹងគិត ព្រមទាំងស្វែងរក ហើយតែងពាក្យសុភាសិតជាច្រើនតាមរបៀបគ្រូប្រដៅ
10. លោកបានស្វែងរកពាក្យពីរោះ និងសេចក្ដីដែលបានតែងទុកយ៉ាងត្រឹមត្រូវ គឺជាពាក្យដ៏ពិតទាំងអស់។
11. ពាក្យរបស់មនុស្សមានប្រាជ្ញា ធៀបដូចជាជន្លួញ
12. ១ទៀត កូនអើយ ចូរទទួលដំបូន្មានចុះ ដ្បិតការដែលធ្វើសៀវភៅជាច្រើន នោះមិនចេះអស់មិនចេះហើយឡើយ ហើយការដែលរៀនជាច្រើន នោះរមែងនាំឲ្យអផ្សុកដល់រូបសាច់។
13. សេចក្ដីនេះចប់តែប៉ុណ្ណេះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ
14. ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អ ឬអាក្រក់ក្តី។:៚