3. អើ នេះ១ទៀត កាលណាមនុស្សល្ងីល្ងើដើរតាមផ្លូវ នោះប្រាជ្ញាលះបង់ចោលវាបាត់ ហើយវាប្រាប់ដល់គ្រប់គ្នាថាជាមនុស្សល្ងីល្ងើទេ
4. បើអ្នកគ្រប់គ្រងកើតមានចិត្តមួម៉ៅនឹងឯង នោះកុំឲ្យថយចេញពីទីរបស់ឯងឡើយ ពីព្រោះសេចក្ដីសំឡូតរមែងរំងាប់ទោសយ៉ាងធំ។
5. មានការអាក្រក់១ ដែលយើងបានឃើញនៅក្រោមថ្ងៃ មើលទៅដូចជាការកំហុសដែលកើតជីវិតពីអ្នកគ្រប់គ្រងដែរ
6. គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់ គេអង្គុយនៅកន្លែងទាបថោកវិញ
7. យើងបានឃើញបាវបំរើកំពុងតែជិះសេះ ហើយកូនស្តេចកំពុងតែដើរនៅដីដូចជាបាវវិញ។
8. អ្នកណាដែលជីករណ្តៅ នោះនឹងធ្លាក់ចុះក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលទំលុះកំផែងគេ នោះសត្វពស់នឹងចឹកខ្លួន
9. អ្នកណាដែលរើថ្មចេញ នោះនឹងត្រូវរបួសដោយថ្មនោះ ហើយអ្នកណាដែលពុះឧស នោះក៏មានអន្តរាយដោយសារការនោះឯង
10. បើដែករិលហើយ ម្ចាស់មិនសំលៀងមុខទេ នោះត្រូវតែបព្ចោញកំឡាំងលើសជាងទៅទៀត ឯប្រាជ្ញាមានប្រយោជន៍នឹងដំរង់ការ
11. បើពស់បានចឹកមុនដែលគ្រូអាយលម្ពាយមក នោះតើមានប្រយោជន៍អ្វីដោយគ្រូអាយលម្ពាយ។
12. ឯពាក្យដែលចេញពីមាត់របស់មនុស្សមានប្រាជ្ញា នោះសុទ្ធតែប្រកបដោយគុណ តែបបូរមាត់របស់មនុស្សល្ងីល្ងើនឹងពន្លិចខ្លួនវិញ
13. កាលចាប់ផ្តើមបព្ចោញពាក្យ នោះសុទ្ធតែជាពាក្យល្ងីល្ងើ តែដល់ចុងបំផុតពាក្យសំដីវាជាសេចក្ដីចំកួតយ៉ាងសហ័ស