1. រុយស្លាប់ធ្វើឲ្យប្រេងក្រអូបរបស់អ្នកអប់ប្រេងទៅជាមានក្លិនស្អុយ ហើយសេចក្ដីចំកួតតែបន្តិចបន្តួចក៏បង្ខូចប្រាជ្ញា និងកិត្តិយសដូច្នោះដែរ
2. ចិត្តរបស់មនុស្សមានប្រាជ្ញារមែងនៅខាងដៃស្តាំ តែចិត្តរបស់មនុស្សល្ងីល្ងើនៅខាងដៃឆ្វេងវិញ
3. អើ នេះ១ទៀត កាលណាមនុស្សល្ងីល្ងើដើរតាមផ្លូវ នោះប្រាជ្ញាលះបង់ចោលវាបាត់ ហើយវាប្រាប់ដល់គ្រប់គ្នាថាជាមនុស្សល្ងីល្ងើទេ
4. បើអ្នកគ្រប់គ្រងកើតមានចិត្តមួម៉ៅនឹងឯង នោះកុំឲ្យថយចេញពីទីរបស់ឯងឡើយ ពីព្រោះសេចក្ដីសំឡូតរមែងរំងាប់ទោសយ៉ាងធំ។
5. មានការអាក្រក់១ ដែលយើងបានឃើញនៅក្រោមថ្ងៃ មើលទៅដូចជាការកំហុសដែលកើតជីវិតពីអ្នកគ្រប់គ្រងដែរ
6. គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់ គេអង្គុយនៅកន្លែងទាបថោកវិញ
7. យើងបានឃើញបាវបំរើកំពុងតែជិះសេះ ហើយកូនស្តេចកំពុងតែដើរនៅដីដូចជាបាវវិញ។
8. អ្នកណាដែលជីករណ្តៅ នោះនឹងធ្លាក់ចុះក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលទំលុះកំផែងគេ នោះសត្វពស់នឹងចឹកខ្លួន
9. អ្នកណាដែលរើថ្មចេញ នោះនឹងត្រូវរបួសដោយថ្មនោះ ហើយអ្នកណាដែលពុះឧស នោះក៏មានអន្តរាយដោយសារការនោះឯង