សាស្តា 1:9-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. របស់​ដែល​មាន​ពី​មុន​មក គឺ​របស់​នោះ​ឯង​ដែល​នឹង​មាន​ត​ទៅ​ទៀត ហើយ​ការ​ដែល​បាន​ធ្វើ​ពី​មុន​មក គឺ​ការ​នោះ​ឯង​ដែល​នឹង​ធ្វើ​រៀង​ត​ទៅ​ដែរ ឥត​មាន​អ្វី​ជា​ថ្មី​នៅ​ក្រោម​ថ្ងៃ​ឡើយ

10. តើ​មាន​អ្វី​ណា​មួយ​ដែល​គេ​អាច​នឹង​ថា មើល នេះ​ជា​របស់​ថ្មី​ទេ​ដូច្នេះ​គឺ​សុទ្ធ​តែ​បាន​មាន​នៅ តាំង​ពី​បុរាណ​មក ក៏​មាន​នៅ​អស់​ទាំង​កល្ប មុន​ដែល​មនុស្ស​យើង​កើត​មក​ផង

11. គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អ្វីៗ​នៅ​ជាន់​មុន​ទេ ហើយ​ជំនាន់​មនុស្ស​ទៅ​ខាង​មុខ ក៏​នឹង​មិន​នឹក​ចាំ​ពី​អ្វីៗ​ដែល​ត្រូវ​មាន​នៅ​ខាង​មុខ​ដែរ។

12. យើង គឺ​ជា​គ្រូ​ប្រដៅ បាន​ធ្វើ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​ក្រុង​យេរូ‌សាឡិម

សាស្តា 1