សាស្តា 1:12-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. យើង គឺ​ជា​គ្រូ​ប្រដៅ បាន​ធ្វើ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​ក្រុង​យេរូ‌សាឡិម

13. យើង​បាន​ផ្ចង់​ចិត្ត​ពិនិត្យ​មើល ហើយ​ស្វែង​រក​ដោយ​ប្រាជ្ញា ពី​គ្រប់​ទាំង​អស់​ដែល​កើត​មាន​នៅ​ក្រោម​មេឃ នេះ​ហើយ​ជា​ការ​មាន​ទំងន់​ដែល​ព្រះ​បាន​ប្រគល់​មក​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ

14. យើង​បាន​ឃើញ​បណ្តា‌ការ​ដែល​មាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ហើយ​មើល ការ​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ ក៏​ជា​អសារ​ឥត​ការ​ផង

15. របស់​ណា​ដែល​វៀច នោះ​នឹង​ធ្វើ​ឲ្យ​ត្រង់​ឡើង​វិញ​មិន​បាន ហើយ​របស់​អ្នក​ណា​ដែល​ខ្វះ‌ខាត នោះ​នឹង​រាប់​មិន​បាន​ដែរ

សាស្តា 1