សាការី 8:6-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នៅ​គ្រា​នោះ បើ​ការ​នេះ​មើល​ទៅ​ជា​ទី​ប្លែក​ភ្នែក​ដល់​សំណល់​ជន‌ជាតិ​នេះ នោះ​តើ​ត្រូវ​បាន​ជា​ទី​ប្លែក​ភ្នែក​ដល់​អញ​ដែរ​ឬ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

7. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​អញ​ឲ្យ​រួច​ពី​ស្រុក​ខាង​កើត ហើយ​ពី​ស្រុក​ខាង​លិច​ដែរ

8. អញ​នឹង​នាំ​គេ​មក នោះ​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​បាន​ជា​ព្រះ​ដល់​គេ ដោយ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត។

សាការី 8