សាការី 7:2-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. គ្រា​នោះ ពួក​អ្នក​នៅ​បេត-អែល​បាន​ចាត់​សារេស៊ើរ និង​រេគេម-មែលេក ព្រម​ទាំង​ពួក​របស់​គេ​មក​ទូល​អង្វរ​ចំពោះ​ព្រះ‌យេហូវ៉ា

3. ហើយ​នឹង​សួរ​ដល់​ពួក​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ និង​ដល់​ពួក​ហោរា​ថា តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​យំ​នៅ​ខែ​ស្រាពណ៍ ទាំង​ញែក​ខ្លួន​ចេញ ដូច​ជា​បាន​ធ្វើ​មក​ជា​យូរ​ឆ្នាំ​ហើយ​ឬ

4. នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ក៏​មក​ដល់​ខ្ញុំ​ថា

5. ចូរ​ប្រាប់​ដល់​បណ្តា‌ជន​នៅ​ក្នុង​ស្រុក និង​ពួក​សង្ឃ​ថា កាល​ឯង​រាល់​គ្នា​បាន​តម​អត់ ហើយ​យំ​សោក នៅ​ខែ​ស្រាពណ៍ និង​ខែ​អស្សុជ ទាំង​៧០​ឆ្នាំ​មក​ហើយ​នេះ នោះ​តើ​បាន​តម​អត់​ដោយ​គោរព​ដល់​អញ​ឬ គឺ​ដល់​អញ​មែន​ឬ​អី

6. ហើយ​កាល​ណា​ឯង​រាល់​គ្នា​ស៊ី ឬ​កាល​ណា​ផឹក នោះ​តើ​មិន​មែន​ស៊ី និង​ផឹក ជា​ប្រយោជន៍​ដល់​ខ្លួន​ទេ​ឬ

7. តើ​មិន​មែន​ជា​សេចក្ដី​នោះ​ឯង​ទេ​ឬ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រកាស​ប្រាប់ ដោយ‌សារ​ពួក​ហោរា​ជាន់​មុន ក្នុង​កាល​ដែល​ក្រុង​យេរូ‌សាឡិម​មាន​មនុស្ស​អាស្រ័យ​នៅៗ​ឡើយ ហើយ​មាន​សេចក្ដី​ចំរើន ព្រម​ទាំង​ទី​ក្រុង​នៅ​ជុំវិញ​ផង ហើយ​ស្រុក​ត្បូង និង​ស្រុក​ទំនាប​ក៏​មាន​មនុស្ស​អាស្រ័យ​នៅ​ដែរ។

8. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​សាការី​ថា

9. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដ៏​ពិត ហើយ​សំដែង​សេចក្ដី​សប្បុរស និង​សេចក្ដី​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ

10. កុំ​ឲ្យ​សង្កត់‌សង្កិន​ស្រី​មេម៉ាយ ពួក​កំព្រា ពួក​អ្នក​ស្នាក់​នៅ ឬ​មនុស្ស​ទ័ល‌ក្រ​ឡើយ ក៏​កុំ​ឲ្យ​ពួក​ឯង​ណា​មួយ​គិត‌គូរ​បង្កើត​ការ​អាក្រក់ នៅ​ក្នុង​ចិត្ត ទាស់​នឹង​បង​ប្អូន​ខ្លួន​ដែរ

សាការី 7