សាការី 6:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​ក៏​ងើប​ភ្នែក​ឡើង​ម្តង​ទៀត ក្រឡេក​ទៅ​ឃើញ​មាន​រថ​៤​ចេញ​ពី​កណ្តាល​ភ្នំ​២​មក ឯ​ភ្នំ​ទាំង​២​នោះ​ជា​ភ្នំ​លង្ហិន

2. រថ​ទី​១​ទឹម​ដោយ​សេះ​សម្បុរ​ក្រហម រថ​ទី​២​ទឹម​ដោយ​សេះ​សម្បុរ​ខ្មៅ

3. រថ​ទី​៣​ទឹម​ដោយ​សេះ​សម្បុរ​ស ហើយ​រថ​ទី​៤​ទឹម​ដោយ​សេះ​សម្បុរ​ពញ្លក់ ដែល​មាន​កំឡាំង​ខ្លាំង

4. ខ្ញុំ​ក៏​សួរ​ដល់​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ថា លោក​ម្ចាស់​អើយ ទាំង​អស់​នេះ​តើ​ជា​អ្វី

សាការី 6