4. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា អញនឹងឲ្យសេចក្ដីបណ្តាសានោះផ្សាយចេញទៅ នោះនឹងចូលទៅក្នុងផ្ទះរបស់ចោរ ហើយទៅក្នុងផ្ទះរបស់អ្នកដែលស្បថកុហកដោយនូវឈ្មោះអញ ក៏នឹងនៅជាប់ក្នុងផ្ទះគេ ព្រមទាំងធ្វើឲ្យផ្ទះនោះសូន្យទៅ ទោះទាំងឈើ និងថ្មផង។
5. លំដាប់នោះ ទេវតាដែលពោលនឹងខ្ញុំ ក៏ចេញទៅដោយប្រាប់ខ្ញុំថា ចូរងើបភ្នែកឯងឡើងឥឡូវ ដើម្បីនឹងមើលអ្វីៗដែលចេញទៅនោះ
6. ខ្ញុំក៏សួរថា តើជាអ្វី រួចទេវតាប្រាប់ថា នេះគឺជារង្វាល់ដែលចេញទៅ ក៏ប្រាប់ទៀតថា នេះជារូបភាពរបស់គេ នៅពេញក្នុងស្រុកនេះ
7. រួចឃើញមានគេលើកសំណទំងន់១ហាបឡើង ហើយឃើញមានស្ត្រីម្នាក់អង្គុយក្នុងរង្វាល់នោះ
8. ទេវតាប្រាប់ថា នេះគឺជាអំពើអាក្រក់ រួចក៏សង្កត់នាងចុះទៅក្នុងរង្វាល់ ព្រមទាំងដាក់ដុំសំណនោះ គ្របនៅមាត់រង្វាល់ផង
9. នោះខ្ញុំបានងើបភ្នែកឡើងក្រឡេកទៅ ឃើញមានស្ត្រី២នាក់ចេញមក មានស្លាបដូចជាកុក ដែលជក់ដោយខ្យល់ គេក៏លើករង្វាល់នោះឡើង នៅកណ្តាលផែនដី និងផ្ទៃមេឃ
10. រួចខ្ញុំសួរដល់ទេវតាដែលពោលនឹងខ្ញុំថា ស្ត្រីទាំង២នេះនាំយករង្វាល់ទៅឯណា
11. ទេវតាក៏តបថា គេយកទៅធ្វើផ្ទះឲ្យនាង នៅក្នុងស្រុកស៊ីណើរ កាលណាផ្ទះបានស្រេចហើយ នោះនាងនឹងបានតាំងនៅទីនោះ ក្នុងកន្លែងរបស់ខ្លួន។