4. ទ្រង់ក៏បង្គាប់ដល់ពួកដែលឈរនៅចំពោះទ្រង់ថា ចូរដោះសំលៀកបំពាក់កខ្វក់ពីលោកចេញ រួចទ្រង់មានព្រះបន្ទូលដល់លោកថា មើល អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង ដោយសំលៀកបំពាក់ដ៏រុងរឿងវិញ
5. នោះខ្ញុំក៏ទូលថា សូមឲ្យគេបំពាក់ក្បាំងស្អាត នៅលើក្បាលលោកផង ដូច្នេះ គេក៏បំពាក់ក្បាំងស្អាត នៅលើក្បាលលោក ព្រមទាំងប្រដាប់កាយឲ្យផង មានទាំងទេវតានៃព្រះយេហូវ៉ាឈរនៅទីនោះដែរ។
6. ឯទេវតានៃព្រះយេហូវ៉ា ក៏ធ្វើបន្ទាល់យ៉ាងមុតមាំនឹងយេសួរថា
7. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ បើឯងនឹងដើរតាមផ្លូវរបស់អញ ហើយរក្សាបញ្ញើររបស់អញ នោះឯងនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់អញ ព្រមទាំងរក្សាទីលានរបស់អញផង ហើយអញនឹងឲ្យឯងបានចូលក្នុងពួកដែលនៅទីនេះដែរ
8. ឱយេសួរជាសំដេចសង្ឃអើយ ចូរស្តាប់ឥឡូវ ព្រមទាំងពួកអ្នកដែលអង្គុយជាមួយនឹងឯងផង ព្រោះគេជាពួកដែលជាទីអស្ចារ្យ ដ្បិតមើល អញនឹងឲ្យអ្នកបំរើរបស់អញឈ្មោះ«លំពង់»ចេញមក
9. ចូរមើលថ្ម ដែលអញបានដាក់នៅមុខយេសួរចុះ នៅថ្មតែមួយនោះមានភ្នែក៧ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា មើល អញនឹងចារឹកចំឡាក់ដែលត្រូវឆ្លាក់នៅថ្មនោះ ហើយនឹងដកយកសេចក្ដីទុច្ចរិតពីស្រុកនេះចេញក្នុង១ថ្ងៃ
10. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ ឯងរាល់គ្នានឹងអញ្ជើញអ្នកជិតខាងរបស់ឯងមក នៅក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារៀងខ្លួន។