1. រួចមកទេវតានោះ ក៏បង្ហាញឲ្យខ្ញុំឃើញយេសួរ ជាសំដេចសង្ឃ ឈរនៅចំពោះទេវតានៃព្រះយេហូវ៉ា មានអារក្សសាតាំងឈរនៅខាងស្តាំលោក ដើម្បីតវ៉ានឹងលោក
2. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងសាតាំងថា ម្នាលសាតាំង ព្រះយេហូវ៉ាទ្រង់បន្ទោសឯង អើ ព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡិម ទ្រង់ស្តីបន្ទោសដល់ឯងនេះ តើមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ
3. រីឯយេសួរ លោកកំពុងឈរនៅចំពោះទេវតាទាំងស្លៀកពាក់កខ្វក់