1. ខ្ញុំក៏ងើបភ្នែកឡើងក្រឡេកមើលទៅ ឃើញមនុស្សដែលកាន់ខ្សែរង្វាស់នៅដៃ
2. ខ្ញុំបានសួរថា តើអញ្ជើញទៅឯណាហ្នឹង អ្នកនោះឆ្លើយមកខ្ញុំថា ទៅវាស់ក្រុងយេរូសាឡិម ដើម្បីឲ្យដឹងទទឹង និងបណ្តោយនៃទីក្រុងជាប៉ុន្មាន
3. នោះឃើញទេវតាដែលពោលនឹងខ្ញុំក៏ចេញទៅ ហើយទេវតា១ទៀតបានមកជួបគ្នា
4. ដោយប្រាប់ថា ចូររត់ទៅប្រាប់មនុស្សកំឡោះនោះថា ក្រុងយេរូសាឡិមនឹងមានមនុស្សអាស្រ័យនៅ ដូចជានៅអស់ទាំងភូមិដែលឥតមានកំផែង ដោយព្រោះមានមនុស្ស និងសត្វយ៉ាងសន្ធឹកនៅក្នុងនោះ
5. ដ្បិតអញនឹងបានជាកំផែងភ្លើងដល់ទីក្រុងនៅព័ទ្ធជុំវិញ ហើយនឹងជាសិរីល្អនៅកណ្តាលនេះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
6. ហឺយៗ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូររត់ចេញពីស្រុកខាងជើងមក ដ្បិតអញបានបែងចែកឯងរាល់គ្នាទៅដូចជាខ្យល់ទាំង៤នៅលើអាកាស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
7. ហឺយ ពួកស៊ីយ៉ូន ដែលនៅជាមួយនឹងកូនស្រីក្រុងបាប៊ីឡូនអើយ ចូរដោះខ្លួនឲ្យរួចចុះ
8. ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា ក្រោយសិរីល្អ នោះទ្រង់បានចាត់អញទៅឯសាសន៍ដទៃ ដែលប្លន់ឯងរាល់គ្នា ពីព្រោះអ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺជាពាល់ដល់ប្រស្រីព្រះនេត្រនៃទ្រង់ហើយ