19. នេះហើយជាសេចក្ដីវាយផ្ចាល ដល់ពួកសាសន៍អេស៊ីព្ទ ហើយជាសេចក្ដីវាយផ្ចាល ដល់អស់ទាំងសាសន៍ ដែលមិនឡើងមកធ្វើបុណ្យបារាំនោះ។
20. នៅថ្ងៃនោះ នឹងមានសេចក្ដីចារឹកទុក នៅនាចង្ក្រង់សេះថា «បរិសុទ្ធដល់ព្រះយេហូវ៉ា» ហើយថ្លាងទាំងប៉ុន្មាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងដូចជាចានដែលនៅមុខអាសនាដែរ
21. អើ គ្រប់ទាំងភាជនៈនៅក្រុងយេរូសាឡិម ហើយនៅស្រុកយូដា នឹងបានបរិសុទ្ធដល់ព្រះយេហូវ៉ានៃពួកពលបរិវារទាំងអស់ អស់ពួកអ្នកដែលមកថ្វាយយញ្ញបូជា គេនឹងយកភាជនៈទាំងនោះ សំរាប់ស្ងោរដង្វាយយញ្ញបូជា ហើយនៅថ្ងៃនោះ នឹងគ្មានសាសន៍កាណានណា នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារទៀតឡើយ។:៚