1. ឱល្បាណូនអើយ ចូរបើកទ្វារឯងឡើង ដើម្បីឲ្យភ្លើងបានឆេះដើមតាត្រៅរបស់ឯង
2. ឱដើមកកោះអើយ ចូរទ្រហោយំចុះ ដ្បិតដើមតាត្រៅបានរលំ ឯអស់ទាំងដើមយ៉ាងល្អបានត្រូវបំផ្លាញហើយ ឱដើមម៉ៃសាក់ នៅស្រុកបាសានអើយ ចូរទ្រហោយំចុះ ពីព្រោះព្រៃស្រោងបានត្រូវរលំហើយ
3. មានឮសំឡេងពួកគង្វាលទ្រហោយំ សេចក្ដីរុងរឿងរបស់គេបានត្រូវបំផ្លាញ ក៏ឮសំឡេងស្រែកគ្រហឹមនៃសិង្ហស្ទាវ ដ្បិតសេចក្ដីអំនួតរបស់ទន្លេយ័រដាន់បានត្រូវខូចបង់ទៅ។
4. ព្រះយេហូវ៉ា ជាព្រះនៃខ្ញុំ ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឃ្វាលហ្វូងចៀមដែលសំរាប់សំឡាប់
5. ជាហ្វូងដែលពួកអ្នកទិញក៏សំឡាប់ទៅ ឥតរាប់ខ្លួនជាមានទោសឡើយ ហើយពួកអ្នកដែលលក់វាក៏ថា សូមឲ្យព្រះយេហូវ៉ាប្រកបដោយព្រះពរ ដ្បិតខ្ញុំបានមានឡើង ហើយទាំងពួកគង្វាលក៏មិនប្រណីដល់វាដែរ
6. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងមិនប្រណីដល់ពួកអ្នកនៅក្នុងស្រុកទៀតឡើយ មើល អញនឹងប្រគល់គ្រប់ទាំងប្រុសៗ ទៅក្នុងកណ្តាប់ដៃនៃអ្នកជិតខាងខ្លួន ហើយទៅក្នុងកណ្តាប់ដៃនៃស្តេចរបស់ខ្លួនដែរ ពួកទាំងនោះនឹងវាយស្រុក ហើយអញមិនព្រមប្រោសឲ្យរួចដែរ