4. ថ្មជ្រុងនឹងចេញពីទ្រង់មក ហើយទាំងដែកគោល ទាំងធ្នូសំរាប់ច្បាំង និងគ្រប់ទាំងអ្នកគ្រប់គ្រងជាមួយគ្នាផង
5. គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលកំពុងជាន់ឈ្លីភក់នៅត្រង់ផ្លូវក្នុងការចំបាំង គេនឹងតស៊ូ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគេ ហើយពួកពលសេះនឹងស្រឡាំងកាំង
6. អញនឹងចំរើនកំឡាំងពួកវង្សយូដា អញនឹងជួយសង្គ្រោះពួកវង្សយ៉ូសែប ហើយនឹងនាំគេមកវិញ ដ្បិតអញមានសេចក្ដីអាណិតមេត្តាដល់គេ យ៉ាងនោះ គេនឹងមានសណ្ឋាន ដូចជាអញមិនបានបោះបង់ចោលគេឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ ហើយអញនឹងស្តាប់គេ
7. ឯពួកអេប្រាអិម គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ចិត្តគេនឹងបានរីករាយឡើង ដូចជាដោយសារស្រាទំពាំងបាយជូរ អើ ទាំងពួកកូនរបស់គេនឹងឃើញ ហើយនឹងមានសេចក្ដីអំណរដែរ ចិត្តគេនឹងបានអរសាទរក្នុងព្រះយេហូវ៉ា។
8. អញនឹងហួចហៅគេ ហើយប្រមូលគេមក ពីព្រោះអញបានលោះគេហើយ នោះគេនឹងចំរើនជាច្រើនឡើងដូចជាបានចំរើនឡើងពីដើម
9. អញនឹងសាបព្រោះគេនៅកណ្តាលអស់ទាំងសាសន៍ ហើយគេនឹងនឹកចាំពីអញនៅក្នុងស្រុកឆ្ងាយ គេនឹងនៅជាមួយនឹងពួកកូនចៅ ហើយនឹងត្រឡប់មកវិញ