6. តែចំណែកពាក្យ និងបញ្ញត្តច្បាប់ ដែលអញបានបង្គាប់ដល់ពួកហោរា ជាអ្នកបំរើអញ តើមិនបានតាមពួកអយ្យកោឯងរាល់គ្នាទាន់ទេឬ រួចគេបែរជាទទួលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត និងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះទ្រង់ក៏បានធ្វើដល់យើងយ៉ាងនោះឯង។
7. នៅថ្ងៃ២៤ ខែទី១១ គឺខែមាឃ ក្នុងឆ្នាំទី២ នៃរាជ្យដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ហោរាសាការី ជាកូនបេរេគា ដែលជាកូនអ៊ីដោ ថា
8. នៅវេលាយប់ អញបានមើលទៅ ឃើញមានមនុស្សជិះសេះសម្បុរក្រហម ឈរនៅកណ្តាលដើមយីថោ ដែលដុះនៅទីទំនាប ឯខាងក្រោយអ្នកនោះ មានសេះជាច្រើន សម្បុរក្រហមពញ្លក់ ហើយស
9. នោះខ្ញុំទូលសួរថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ ទាំងអស់នេះជាអ្វី រួចទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ថា អញនឹងបង្ហាញឲ្យឯងដឹងថាទាំងអស់នេះជាអ្វី
10. រួចមនុស្សដែលឈរនៅកណ្តាលដើមយីថោ ក៏ឆ្លើយឡើងថា ទាំងអស់នេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរចុះឡើងនៅផែនដី
11. ពួកនោះក៏តបដល់ទេវតានៃព្រះយេហូវ៉ា ដែលឈរកណ្តាលដើមយីថោថា យើងខ្ញុំរាល់គ្នាបានដើរចុះឡើងនៅផែនដី ហើយក៏ឃើញថា ផែនដីទាំងមូលនៅស្ងប់ស្ងាត់ ហើយស្រាកស្រាន្ត។
12. បន្ទាប់នោះ ទេវតានៃព្រះយេហូវ៉ាក៏ពោលឡើងថា ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ តើដល់កាលណាបានទ្រង់អាណិតមេត្តាដល់ក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ដែលទ្រង់បានគ្នាន់ក្នាញ់នឹងគេអស់៧០ឆ្នាំហើយនេះ
13. ព្រះយេហូវ៉ាទ្រង់ឆ្លើយដោយពាក្យល្អ គឺជាពាក្យកំសាន្ត ដល់ទេវតាដែលពោលមកខ្ញុំនោះ
14. ដូច្នេះ ទេវតាដែលពោលមកនឹងខ្ញុំ ក៏ប្រាប់ខ្ញុំថា ចូរបន្លឺឡើងថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ អញមានសេចក្ដីប្រចណ្ឌជាខ្លាំង ចំពោះក្រុងយេរូសាឡិម និងភ្នំស៊ីយ៉ូន
15. ក៏មានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់រំងាប់ដែរ ដ្បិតពីដើមអញបានសេចក្ដីអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះជាច្រើនឡើង
16. ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានវិលមកឯក្រុងយេរូសាឡិមទាំងមានសេចក្ដីអាណិតមេត្តា វិហាររបស់អញនឹងបានសង់ឡើងវិញនៅទីនេះ ហើយនឹងមានខ្សែវាស់សន្ធឹងនៅលើក្រុងយេរូសាឡិម នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
17. ចូរបន្លឺឡើងម្តងទៀតថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់អញនឹងមានសេចក្ដីចំរើនហូរហៀរឡើងទៀត ហើយព្រះយេហូវ៉ានឹងកំសាន្តទុកភ្នំស៊ីយ៉ូន ព្រមទាំងរើសតាំងក្រុងយេរូសាឡិមជាថ្មីផង។