វិវរណៈ 4:2-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ស្រាប់​តែ​ខ្ញុំ​បាន​ត្រឡប់​ជា​នៅ​ដោយ​វិញ្ញាណ ហើយ​ឃើញ​មាន​បល្ល័ង្ក​១ ដាក់​នៅ​លើ​ស្ថាន‌សួគ៌ ក៏​មាន​១​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ

3. ឯ​ព្រះ‌អង្គ​ដែល​គង់​នៅ​នោះ មើល​ទៅ​មាន​ភាព​ដូច​ជា​ត្បូង​មណី‌ជោតិ និង​ត្បូង​ទទឹម ក៏​មាន​ឥន្ទ‌ធនូ​នៅ​ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត។

4. នៅ​ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក​នោះ ក៏​មាន​បល្ល័ង្ក​២៤​ទៀត ហើយ​ខ្ញុំ​ឃើញ​អ្នក​ចាស់‌ទុំ​២៤​នាក់ អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ ទាំង​ស្លៀក‌ពាក់​ស ហើយ​មាន​មកុដ​មាស​នៅ​លើ​ក្បាល

5. មាន​ផ្លេក‌បន្ទោរ សៀង​សំឡេង និង​ផ្គរ‌លាន់​ចេញ​ពី​បល្ល័ង្ក​១​នោះ​មក ក៏​មាន​ចង្កៀង​៧​ឆេះ​នៅ​ពី​ខាង​មុខ នោះ​គឺ​ជា​វិញ្ញាណ​ទាំង​៧​របស់​ព្រះ

6. ឯ​នៅ​ខាង​មុខ​បល្ល័ង្ក​នោះ មាន​សមុទ្រ​កែវ ដូច​ជា​កែវ​ចរណៃ ហើយ​នៅ​កណ្តាល និង​ជុំ‌វិញ​នៃ​បល្ល័ង្ក​នោះ ក៏​មាន​តួ​មាន​ជីវិត​៤​ដែល​មាន​ភ្នែក​ពេញ​ទាំង​មុខ​ទាំង​ក្រោយ

7. ឯ​តួ​ទី​១​ស្រដៀង​នឹង​សត្វ​សិង្ហ តួ​ទី​២​ស្រដៀង​នឹង​សត្វ​គោ តួ​ទី​៣​មាន​មុខ​ដូច​ជា​មនុស្ស ហើយ​តួ​ទី​៤​ស្រដៀង​នឹង​ឥន្ទ្រី​ដែល​ហើរ

វិវរណៈ 4