1. ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងសើដេសថា ព្រះដ៏មានព្រះវិញ្ញាណទាំង៧ និងផ្កាយទាំង៧ ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា អញស្គាល់ការដែលឯងប្រព្រឹត្តហើយ គឺដែលឯងមានឈ្មោះថារស់ តែឯងស្លាប់ទេ
2. ចូរប្រុងប្រយ័ត្ន ហើយចម្រើនកំឡាំងដល់អ្វីៗដែលនៅសល់ ដែលរៀបនឹងស្លាប់នោះដែរ ដ្បិតអញមិនបានឃើញការដែលឯងប្រព្រឹត្តនោះ ជាពេញខ្នាតនៅចំពោះព្រះនៃអញទេ
3. ដូច្នេះ ចូរនឹកចាំ ដែលឯងបានទទួល ហើយបានឮជាយ៉ាងណា រួចឲ្យកាន់តាម ហើយប្រែចិត្តចុះ បើឯងមិនចាំយាមទេ នោះអញនឹងមកឯឯងដូចជាចោរ ហើយឯងនឹងមិនដឹងជាវេលាណា ដែលអញមកឯឯងឡើយ
4. ប៉ុន្តែ នៅក្រុងសើដេស ឯងក៏មានអ្នកខ្លះ ដែលមិនបានធ្វើឲ្យសំលៀកបំពាក់ខ្លួនស្មោកគ្រោកដែរ អ្នកទាំងនោះនឹងស្លៀកពាក់ស ដើរជាមួយនឹងអញ ដ្បិតគេបានគួរហើយ
5. អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយអញមិនដែលលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ អញនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតាអញ និងចំពោះពួកទេវតាទ្រង់ដែរ