វិវរណៈ 19:12-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ព្រះ‌នេត្រ​ទ្រង់​ដូច​ជា​អណ្តាត​ភ្លើង ហើយ​នៅ​លើ​ព្រះ‌សិរសា មាន​មកុដ​ជា​ច្រើន ទ្រង់​មាន​ព្រះ‌នាម​កត់​ទុក ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​តែ​អង្គ​ទ្រង់​ប៉ុណ្ណោះ

13. ទ្រង់​ក៏​ទ្រង់​ព្រះ‌ពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះ‌នាម​ទ្រង់​ហៅ​ថា «ព្រះ‌បន្ទូល​នៃ​ព្រះ»

14. អស់​ទាំង​ពល​បរិវារ​នៅ​ស្ថាន‌សួគ៌ ក៏​ជិះ​សេះ​ស​ដង្ហែ​ទ្រង់ ទាំង​ស្លៀក‌ពាក់​សំពត់​ទេស ហើយ​ស្អាត​ផង

15. មាន​ដាវ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ដើម្បី​នឹង​កាប់​អស់​ទាំង​សាសន៍ ហើយ​ទ្រង់​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក ទ្រង់​ក៏​ជាន់​ក្នុង​ធុង​ឃ្នាប​នៃ​ស្រា​ទំពាំង‌បាយ‌ជូរ ជា​សេចក្ដី​ឃោរ‌ឃៅ​របស់​សេចក្ដី​ខ្ញាល់​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត

វិវរណៈ 19