13. ស្តេចទាំងនោះនឹងមានគំនិតតែ១ ដើម្បីនឹងប្រគល់កំឡាំង និងអំណាចខ្លួនដល់សត្វនោះ
14. គេនឹងច្បាំងទាស់នឹងកូនចៀម តែកូនចៀមនឹងឈ្នះគេ ពីព្រោះទ្រង់ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ នោះជាអ្នកដែលទ្រង់បានហៅ បានរើស ហើយជាអ្នកស្មោះត្រង់ទាំងអស់គ្នា។
15. ទេវតាក៏ប្រាប់ខ្ញុំថា ឯទឹកដែលអ្នកបានឃើញ ជាកន្លែងដែលស្រីសំផឹងអង្គុយនោះ គឺជាប្រជាជន និងមនុស្សផងទាំងឡាយ គ្រប់សាសន៍ គ្រប់ភាសា