វិវរណៈ 11:12-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. នោះ​អ្នក​ទាំង​២​បាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា ចូរ​ឡើង​មក​ឯ​ណេះ គេ​ក៏​ឡើង​ទៅ​លើ​មេឃ​ឰដ៏​ពពក ពួក​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ឃើញ​ដែរ

13. នៅ​វេលា​នោះ​ឯង មាន​កក្រើក​ដី​ជា​ខ្លាំង ទី​ក្រុង​នោះ​១​ភាគ​ក្នុង​១០​ក៏​រលំ​អស់​ទៅ ហើយ​មាន​មនុស្ស​៧​ពាន់​នាក់​ស្លាប់ ក្នុង​ខណៈ​ដែល​កក្រើក​ដី​នោះ ឯ​ពួក​មនុស្ស​ដែល​សល់ គេ​មាន​ចិត្ត​ភ័យ​ខ្លាច ក៏​សរសើរ‌ដំកើង​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌

14. សេចក្ដី​វេទនា​ទី​២​បាន​កន្លង​ទៅ​ហើយ មើល សេចក្ដី​វេទនា​ទី​៣​ត្រូវ​មក​ជា​ឆាប់។

15. ទេវតា​ទី​៧​ក៏​ផ្លុំ​ឡើង នោះ​មាន​ឮ​សំឡេង​ជា​ច្រើន​បន្លឺ​ឡើង នៅ​លើ​មេឃ​ថា នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ៍ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា និង​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ

វិវរណៈ 11