7. ក៏លែងក្អែក១ទៅ តែវាហើរទៅមកទាល់តែទឹកបានរីងស្ងួតពីផែនដីអស់
8. គាត់ក៏លែងព្រាប១ដែរ ដើម្បីឲ្យដឹងជាទឹកបានស្រកពីដីទៅហើយឬនៅ
9. តែព្រាបនោះរកកន្លែងណានឹងទំគ្មាន បានជាវិលមកឯគាត់ក្នុងទូកវិញ ពីព្រោះទឹកនៅពេញលើផែនដីនៅឡើយ នោះគាត់ក៏លូកដៃទៅចាប់យកមកក្នុងទូកវិញ
10. គាត់ផ្អាកចាំអស់៧ថ្ងៃ រួចលែងព្រាបចេញពីទូកទៅម្តងទៀត
11. លុះដល់ពេលល្ងាច ព្រាបនោះត្រឡប់ចូលមកឯគាត់វិញ ឃើញមានពាំយកស្លឹកអូលីវដែលវាបានចឹកមកជាមួយផង ដូច្នេះ ណូអេបានដឹងថា ទឹកបានស្រកពីផែនដីបន្តិចហើយ
12. រួចគាត់រង់ចាំ៧ថ្ងៃទៀត ក៏លែងព្រាបឲ្យទៅ តែវាមិនបានវិលឯគាត់វិញទេ។
13. នៅឆ្នាំ៦០១ក្នុងថ្ងៃចូលខែទី១ នោះទឹកបានរីងស្ងួតពីផែនដីអស់ទៅ ណូអេក៏បើកដំបូលទូកមើល ឃើញថាទឹកបានស្ងួតពីដីហើយ