1. ព្រះទ្រង់ក៏នឹកចាំពីណូអេ និងអស់ទាំងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយនឹងគាត់ រួចទ្រង់ធ្វើឲ្យខ្យល់បក់មកលើផែនដី ហើយទឹកក៏ស្រកទៅ
2. ឯរន្ធទឹកនៅទីជំរៅ និងទ្វារទំនប់ នៅលើមេឃបានបិទវិញ ហើយភ្លៀងដែលធ្លាក់ពីលើមេឃមកក៏រាំងទៅ
3. ទឹកបានថយចេញពីផែនដីជាដរាប លុះដល់ផុតពី១៥០ថ្ងៃទៅ ទើបបានស្រកបន្តិច
4. ដល់ថ្ងៃ១៧ ខែទី៧ នោះទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត
5. ទឹកក៏ចេះតែស្រកទៅដរាបដល់ខែទី១០ លុះដល់ថ្ងៃចូលខែទី១០ នោះទើបឃើញមានកំពូលភ្នំលេចឡើង។
6. កាលបានកន្លងទៅ៤០ថ្ងៃទៀត នោះណូអេ គាត់បើកបង្អួចដែលបានធ្វើក្នុងទូក
7. ក៏លែងក្អែក១ទៅ តែវាហើរទៅមកទាល់តែទឹកបានរីងស្ងួតពីផែនដីអស់
8. គាត់ក៏លែងព្រាប១ដែរ ដើម្បីឲ្យដឹងជាទឹកបានស្រកពីដីទៅហើយឬនៅ
9. តែព្រាបនោះរកកន្លែងណានឹងទំគ្មាន បានជាវិលមកឯគាត់ក្នុងទូកវិញ ពីព្រោះទឹកនៅពេញលើផែនដីនៅឡើយ នោះគាត់ក៏លូកដៃទៅចាប់យកមកក្នុងទូកវិញ
10. គាត់ផ្អាកចាំអស់៧ថ្ងៃ រួចលែងព្រាបចេញពីទូកទៅម្តងទៀត
11. លុះដល់ពេលល្ងាច ព្រាបនោះត្រឡប់ចូលមកឯគាត់វិញ ឃើញមានពាំយកស្លឹកអូលីវដែលវាបានចឹកមកជាមួយផង ដូច្នេះ ណូអេបានដឹងថា ទឹកបានស្រកពីផែនដីបន្តិចហើយ