16. ឯអស់ទាំងសត្វដែលចូលទៅ នោះក៏ចូលទាំងឈ្មោលទាំងញីពីគ្រប់ទាំងពូជសត្វ ដូចជាព្រះបានបង្គាប់ដល់ណូអេ រួចព្រះយេហូវ៉ាទ្រង់បិទទ្វារទូកជិត
17. លុះទឹកជន់លិចផែនដីបាន៤០ថ្ងៃ ហើយបានកាន់តែធំឡើង នោះទូកធំក៏អណ្តែតផុតពីដីឡើង
18. ជំនន់នោះបានមានកំឡាំងក្រៃលែង ក៏កាន់តែចំរើនឡើងជាលើសលប់នៅលើផែនដី ហើយទូកនោះបានអណ្តែតនៅលើទឹក
19. ជំនន់នោះជាធំយ៉ាងអស្ចារ្យនៅលើផែនដី ទាល់តែអស់ទាំងភ្នំខ្ពស់ៗ នៅក្រោមមេឃ បានលិចបាត់អស់រលីងទៅ
20. រួចទឹកក៏ឡើង១៥ហត្ថទៀតលិចភ្នំទាំងអស់
21. គ្រប់ទាំងសាច់ដែលកំរើកនៅផែនដី ទោះទាំងសត្វហើរ សត្វស្រុក សត្វព្រៃ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី និងមនុស្សក៏ស្លាប់ទាំងអស់ដែរ
22. គឺគ្រប់ទាំងអស់ដែលមានខ្យល់ដង្ហើមជីវិតនៅក្នុងរន្ធច្រមុះនៅលើគោកក៏ស្លាប់ទាំងអស់
23. គ្រប់ទាំងជីវិតទាំងឡាយនៅលើផែនដី ក៏ត្រូវផ្លាញលាញទាំងអស់ទៅ តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ និងសត្វហើរលើអាកាស នោះត្រូវវិនាសចេញពីផែនដីទាំងអស់ នៅសល់តែណូអេ និងពួកអ្នកដែលនៅក្នុងទូកជាមួយនឹងគាត់ប៉ុណ្ណោះ
24. ទឹកធំនោះក៏ទ្រឹងនៅលើផែនដីអស់១៥០ថ្ងៃ។