14. ទាំងខ្លួនគេហើយគ្រប់ទាំងសត្វព្រៃតាមពូជ គ្រប់ទាំងសត្វស្រុកតាមពូជ និងអស់សត្វលូនវារនៅដីតាមពូជ ហើយគ្រប់ទាំងសត្វហើរតាមពូជដែរ គឺសត្វស្លាបគ្រប់មុខទាំងអស់
15. ក៏នាំគ្នាចូលទាំងគូៗទៅឯណូអេក្នុងទូក ពីគ្រប់ទាំងពូជសត្វដែលមានដង្ហើមជីវិត
16. ឯអស់ទាំងសត្វដែលចូលទៅ នោះក៏ចូលទាំងឈ្មោលទាំងញីពីគ្រប់ទាំងពូជសត្វ ដូចជាព្រះបានបង្គាប់ដល់ណូអេ រួចព្រះយេហូវ៉ាទ្រង់បិទទ្វារទូកជិត
17. លុះទឹកជន់លិចផែនដីបាន៤០ថ្ងៃ ហើយបានកាន់តែធំឡើង នោះទូកធំក៏អណ្តែតផុតពីដីឡើង
18. ជំនន់នោះបានមានកំឡាំងក្រៃលែង ក៏កាន់តែចំរើនឡើងជាលើសលប់នៅលើផែនដី ហើយទូកនោះបានអណ្តែតនៅលើទឹក
19. ជំនន់នោះជាធំយ៉ាងអស្ចារ្យនៅលើផែនដី ទាល់តែអស់ទាំងភ្នំខ្ពស់ៗ នៅក្រោមមេឃ បានលិចបាត់អស់រលីងទៅ
20. រួចទឹកក៏ឡើង១៥ហត្ថទៀតលិចភ្នំទាំងអស់
21. គ្រប់ទាំងសាច់ដែលកំរើកនៅផែនដី ទោះទាំងសត្វហើរ សត្វស្រុក សត្វព្រៃ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី និងមនុស្សក៏ស្លាប់ទាំងអស់ដែរ
22. គឺគ្រប់ទាំងអស់ដែលមានខ្យល់ដង្ហើមជីវិតនៅក្នុងរន្ធច្រមុះនៅលើគោកក៏ស្លាប់ទាំងអស់
23. គ្រប់ទាំងជីវិតទាំងឡាយនៅលើផែនដី ក៏ត្រូវផ្លាញលាញទាំងអស់ទៅ តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ និងសត្វហើរលើអាកាស នោះត្រូវវិនាសចេញពីផែនដីទាំងអស់ នៅសល់តែណូអេ និងពួកអ្នកដែលនៅក្នុងទូកជាមួយនឹងគាត់ប៉ុណ្ណោះ
24. ទឹកធំនោះក៏ទ្រឹងនៅលើផែនដីអស់១៥០ថ្ងៃ។