20. គឺសត្វហើរតាមពូជ សត្វជើង៤តាមពូជ ទាំងសត្វលូនវារនៅដីគ្រប់មុខតាមពូជផង គ្រប់ទាំងពូជសត្វនឹងមកឯឯង១គូៗឲ្យបានរួចជីវិត
21. ត្រូវឲ្យឯងយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសំរាប់ឯង និងសត្វទាំងនោះ
22. ណូអេក៏ធ្វើដូច្នោះ តាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់ គាត់ធ្វើការនោះសំរេចទាំងអស់។