លោកុប្បត្តិ 50:8-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ហើយ​ពួក​ផ្ទះ​យ៉ូសែប ទាំង​បង​ប្អូន​គាត់ និង​ពួក​ផ្ទះ​ឪពុក​គាត់​ទាំង​អស់​ផង សល់​នៅ​តែ​កូន​ក្មេង និង​ហ្វូង​ចៀម ហ្វូង​គោ​របស់​គេ​ប៉ុណ្ណោះ​ដែល​ទុក​ឲ្យ​នៅ​ស្រុក​កូសែន

9. ក៏​មាន​រទេះ និង​ពួក​ជិះ​សេះ​ដង្ហែ​ជូន​គាត់​ទៅ​ជា​ហ្វូង​មនុស្ស​ដ៏​ច្រើន​ក្រៃលែង

10. គេ​ទៅ​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នៅ​ទី​នោះ​គេ​ទួញ​ទំនួញ​ជា​ខ្លាំង ហើយ​យ៉ូសែប​ក៏​កាន់​ទុក្ខ​នឹង​ឪពុក​អស់​៧​ថ្ងៃ

11. កាល​ពួក​អ្នក​ស្រុក​នោះ គឺ​ពួក​សាសន៍​កាណាន​បាន​ឃើញ​គេ​កាន់​ទុក្ខ​នៅ​ត្រង់​លាន​ស្រូវ​អ័ថាត់​ដូច្នោះ នោះ​គេ​និយាយ​ថា នេះ​ជា​ការ​កាន់​ទុក្ខ​យ៉ាង​ខ្លាំង​ណាស់​របស់​ពួក​សាសន៍​អេស៊ីព្ទ បាន​ជា​គេ​ហៅ​ទី​នោះ​ថា អេបិល-មីសរ៉ែមដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់

12. ពួក​កូន​ចៅ​យ៉ាកុប ក៏​ធ្វើ​សំរេច​ដល់​គាត់ ដូច​ជា​គាត់​បាន​ផ្តាំ​ទុក

13. គឺ​ពួក​កូន​ចៅ​បាន​ដឹក​សព​គាត់ ទៅ​ដល់​ស្រុក​កាណាន ហើយ​បញ្ចុះ​នៅ​ក្នុង​រអាង នា​ចំការ​ម៉ាក់‌ពេឡា ខាង​មុខ​ម៉ាមរេដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​អេប្រុន​ជា​សាសន៍​ហេត​ជា​មួយ​នឹង​ចំការ​នោះ ទុក​ជា​ទី​កប់​ខ្មោច​របស់​ផង​គាត់

លោកុប្បត្តិ 50