16. រួចគេចាត់ម្នាក់ ឲ្យទៅនិយាយនឹងយ៉ូសែបថា ឪពុកប្អូនបានផ្តាំទុកមុនដែលគាត់ស្លាប់ថា
17. ចូរឯងរាល់គ្នានិយាយនឹងយ៉ូសែបដូច្នេះថា សូមអត់ទោសសេចក្ដីរំលងនឹងអំពើបាបរបស់ពួកបងឥឡូវ ដ្បិតគេបានប្រព្រឹត្តអាក្រក់នឹងប្អូនទៅហើយ ដូច្នេះសូមអត់ទោសពួកអ្នកបំរើរបស់ព្រះនៃឪពុកប្អូនឥឡូវ កាលយ៉ូសែបបានឮសេចក្ដីដែលគេនិយាយ នោះក៏យំ
18. ហើយពួកបងគាត់ក៏ទៅទំលាក់ខ្លួនក្រាបចុះនៅចំពោះមុខគាត់ដែរ ដោយពាក្យថា មើល យើងខ្ញុំជាអ្នកបំរើប្អូន
19. នោះយ៉ូសែបឆ្លើយតបថា កុំឲ្យខ្លាចឡើយ ដ្បិតតើខ្ញុំជាព្រះឬអី
20. អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ
21. ដូច្នេះកុំឲ្យខ្លាចឡើយ ខ្ញុំនឹងចិញ្ចឹមអ្នករាល់គ្នា ហើយនឹងកូនចៅរបស់អ្នករាល់គ្នាដែរ គាត់ក៏កំសាន្តចិត្តគេ ហើយនិយាយស្រទន់នឹងគេ។
22. ឯយ៉ូសែប និងពួកគ្រួឪពុកគាត់ទាំងប៉ុន្មាន ក៏នៅក្នុងស្រុកអេស៊ីព្ទតទៅ យ៉ូសែបគាត់រស់នៅ បានអាយុ១១០ឆ្នាំ
23. គាត់ឃើញកូនចៅរបស់អេប្រាអិមដល់៣ដំណ ឯកូនចៅម៉ាគារជាកូនម៉ាន៉ាសេ នោះគាត់ក៏បានកាន់ដាក់នៅលើភ្លៅដែរ
24. រួចគាត់និយាយទៅបងប្អូនថា ខ្ញុំហៀបនឹងស្លាប់ហើយ តែព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនឹងនាំអ្នករាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទនេះ ទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប