4. រួចក្រោយគ្រាដែលបង្កើតសេតមក នោះគាត់រស់នៅបាន៨០០ឆ្នាំទៀត ទាំងបង្កើតមកបានកូនជាប្រុសជាស្រីតទៅ
5. អាយុអ័ដាមទាំងអស់បាន៩៣០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
6. សេតអាយុបាន១០៥ឆ្នាំ នោះគាត់បង្កើតបានអេណុស
7. រួចក្រោយគ្រាដែលបង្កើតអេណុសមក នោះគាត់រស់នៅបាន៨០៧ឆ្នាំទៀតទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ
8. អាយុសេតទាំងអស់បាន៩១២ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
9. អេណុសអាយុបាន៩០ឆ្នាំ នោះគាត់បង្កើតបានកៃណាន
10. រួចក្រោយគ្រាដែលបង្កើតកៃណានមក នោះគាត់រស់នៅបាន៨១៥ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីទៅ
11. អាយុអេណុលទាំងអស់បាន៩០៥ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
12. កៃណានអាយុបាន៧០ឆ្នាំ នោះគាត់បង្កើតបានម៉ាលេលាល