27. អាយុរបស់មធូសាឡាទាំងអស់បាន៩៦៩ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
28. ឡាមេក អាយុបាន១៨២ឆ្នាំ នោះគាត់បង្កើតបានកូនប្រុស១
29. ដែលគាត់ឲ្យឈ្មោះថាណូអេ ដោយនិយាយថា កូននេះនឹងកំសាន្តចិត្តយើងក្នុងការដែលយើងធ្វើ ហើយនឹងសេចក្ដីនឿយហត់របស់ដៃយើង ដោយព្រោះដីដែលព្រះយេហូវ៉ាបានដាក់បណ្តាសា
30. រួចក្រោយគ្រាដែលបង្កើតណូអេមក នោះគាត់រស់នៅបាន៥៩៥ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ
31. អាយុឡាមេកទាំងអស់បាន៧៧៧ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
32. ឯណូអេ គាត់អាយុបាន៥០០ឆ្នាំ នោះបង្កើតបានសិម១ ហាំ១ និងយ៉ាផែត១។