24. ហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះនោះគាត់មិននៅទៀតទេ ពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅ។
25. មធូសាឡាគាត់អាយុបាន១៨៧ឆ្នាំ នោះគាត់បង្កើតបានឡាមេក
26. រួចក្រោយគ្រាដែលបង្កើតឡាមេកមក នោះគាត់រស់នៅ បាន៧៨២ឆ្នាំទៀត ទាំងបង្កើតបានកូន ជាប្រុសជាស្រីតទៅ
27. អាយុរបស់មធូសាឡាទាំងអស់បាន៩៦៩ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
28. ឡាមេក អាយុបាន១៨២ឆ្នាំ នោះគាត់បង្កើតបានកូនប្រុស១
29. ដែលគាត់ឲ្យឈ្មោះថាណូអេ ដោយនិយាយថា កូននេះនឹងកំសាន្តចិត្តយើងក្នុងការដែលយើងធ្វើ ហើយនឹងសេចក្ដីនឿយហត់របស់ដៃយើង ដោយព្រោះដីដែលព្រះយេហូវ៉ាបានដាក់បណ្តាសា
30. រួចក្រោយគ្រាដែលបង្កើតណូអេមក នោះគាត់រស់នៅបាន៥៩៥ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ
31. អាយុឡាមេកទាំងអស់បាន៧៧៧ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
32. ឯណូអេ គាត់អាយុបាន៥០០ឆ្នាំ នោះបង្កើតបានសិម១ ហាំ១ និងយ៉ាផែត១។