17. អាយុម៉ាលេលាលទាំងអស់បាន៨៩៥ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
18. យ៉ារេឌអាយុបាន១៦២ឆ្នាំ នោះគាត់បង្កើតបានហេណុក
19. រួចក្រោយគ្រាដែលបង្កើតហេណុកមក នោះគាត់រស់នៅបាន៨០០ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសស្រីតទៅ
20. អាយុយ៉ារេឌទាំងអស់បាន៩៦២ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
21. ហេណុកអាយុបាន៦៥ឆ្នាំ នោះគាត់បង្កើតបានមធូសាឡា
22. រួចក្រោយគ្រាដែលបង្កើតមធូសាឡាមក នោះគាត់ក៏ដើរជាមួយនឹងព្រះអស់៣០០ឆ្នាំ ទាំងបង្កើតបានជាកូនប្រុសជាស្រីតទៅ
23. អាយុហេណុកទាំងអស់បាន៣៦៥ឆ្នាំ
24. ហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះនោះគាត់មិននៅទៀតទេ ពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅ។