10. រួចក្រោយគ្រាដែលបង្កើតកៃណានមក នោះគាត់រស់នៅបាន៨១៥ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីទៅ
11. អាយុអេណុលទាំងអស់បាន៩០៥ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
12. កៃណានអាយុបាន៧០ឆ្នាំ នោះគាត់បង្កើតបានម៉ាលេលាល
13. រួចក្រោយគ្រាដែលបង្កើតម៉ាលេលាលមក នោះគាត់រស់នៅបាន៨៤០ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ
14. អាយុកៃណានទាំងអស់បាន៩១០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
15. ម៉ាលេលាលអាយុបាន៦៥ឆ្នាំ នោះគាត់បង្កើតបានយ៉ារេឌ
16. រួចក្រោយគ្រាដែលបង្កើតយ៉ារេឌមក នោះគាត់រស់នៅបាន៨៣០ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសស្រីតទៅ
17. អាយុម៉ាលេលាលទាំងអស់បាន៨៩៥ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។