1. នេះជាបញ្ជីពង្សាវតារនៃពូជអ័ដាម នៅថ្ងៃដែលព្រះបានបង្កើតមនុស្សមក នោះទ្រង់ធ្វើឲ្យមានភាពមើលទៅដូចជាអង្គទ្រង់
2. ទ្រង់ក៏បង្កើតគេជាប្រុសជាស្រី រួចប្រទានពរឲ្យ ព្រមទាំងឲ្យឈ្មោះថា អ័ដាម ក្នុងថ្ងៃដែលបានបង្កើតមកនោះ
3. ឯអ័ដាមគាត់រស់នៅបាន១៣០ឆ្នាំ នោះទើបបង្កើតបានកូនប្រុស១តាមរូបភាពគាត់ ហើយមើលទៅដូចជាគាត់ ក៏ឲ្យឈ្មោះថា សេត
4. រួចក្រោយគ្រាដែលបង្កើតសេតមក នោះគាត់រស់នៅបាន៨០០ឆ្នាំទៀត ទាំងបង្កើតមកបានកូនជាប្រុសជាស្រីតទៅ