លោកុប្បត្តិ 44:9-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. បើ​ឃើញ​មាន​នៅ​នឹង​រូប​អ្នក​ណា​ក្នុង​ពួក​យើង​ខ្ញុំ​ប្របាទ​នេះ សូម​ឲ្យ​អ្នក​នោះ​ទទួល​ស្លាប់​ចុះ ហើយ​យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​ជា​បាវ​របស់​លោក​ត​ទៅ

10. តែ​អ្នក​នោះ​និយាយ​ថា ដូច្នេះ​សូម​ឲ្យ​បាន​ដូច​ជា​ពាក្យ​អ្នក​ចុះ បើ​ខ្ញុំ​រក​ឃើញ​នៅ​លើ​រូប​អ្នក​ណា ឲ្យ​អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ខ្ញុំ​ចុះ តែ​អ្នក​ឯ​ទៀត​នឹង​បាន​រួច​ទោស​វិញ

11. នោះ​គេ​ក៏​ប្រញាប់‌ប្រញាល់ នឹង​ដាក់​បាវ​ស្រូវ​ចុះ​មក​ដី ហើយ​ស្រាយ​ចេញ​គ្រប់​គ្នា

12. រួច​អ្នក​នោះ​ជ្រាវ​រាវ​រក​ចាប់​តាំង​ពី​បង​ច្បង​ទៅ​ដល់​ប្អូន​ពៅ ឃើញ​មាន​ពែង​នោះ​នៅ​ក្នុង​បាវ​របស់​បេន‌យ៉ា‌មីន

13. នោះ​គេ​ក៏​ហែក​សំលៀក‌បំពាក់ រួច​ផ្ទុក​លា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទាំង​អស់​គ្នា។

14. យូដា និង​បង​ប្អូន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប​ដែល​នៅ​ផ្ទះ​នៅ​ឡើយ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​គាត់

15. នោះ​យ៉ូសែប​និយាយ​គំរាម​ទៅ​គេ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​អ្វី​ដូច្នេះ តើ​មិន​ដឹង​ថា មនុស្ស​យ៉ាង​អញ​ចេះ​ចាប់​យាម​ទេ​ឬ​អី

16. យូដា​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​នឹង​ឆ្លើយ​តប​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ដូច​ម្តេច​បាន តើ​នឹង​និយាយ​អ្វី​ឬ​ដោះ​សា​ខ្លួន​យើង​ខ្ញុំ​ជា​យ៉ាង​ណា​បាន ព្រះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ទុច្ចរិត​របស់​យើង​ខ្ញុំ​ប្របាទ​ហើយ មើល យើង​ខ្ញុំ​ត្រូវ​ធ្វើ​ជា​បាវ​បំរើ​របស់​លោក​ម្ចាស់ គឺ​ទាំង​ខ្លួន​យើង​ខ្ញុំ និង​អ្នក​១​ដែល​ឃើញ​មាន​ពែង​នៅ​ដៃ​នោះ​ផង

លោកុប្បត្តិ 44