2. កាលគេបានបរិភោគស្រូវដែលនាំយកពីស្រុកអេស៊ីព្ទមកអស់ហើយ នោះឪពុកប្រាប់ថា ចូរទៅទិញស្បៀងអាហារមកទៀត
3. តែយូដាឆ្លើយទៅឪពុកថា អ្នកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា ឯងរាល់គ្នានឹងខានឃើញមុខអញទៀត លើកតែប្អូនឯងមកជាមួយ
4. បើលោកឪពុកឲ្យប្អូនទៅជាមួយ នោះយើងខ្ញុំនឹងទៅទិញស្បៀងអាហារយកមកជូន
5. តែបើលោកឪពុកមិនព្រមឲ្យវាទៅទេ នោះយើងខ្ញុំក៏មិនចុះទៅដែរ ពីព្រោះអ្នកនោះបានប្រាប់យើងខ្ញុំថា ឯងរាល់គ្នាលែងបានឃើញមុខអញទៀតហើយ លើកតែប្អូនឯងមកជាមួយ
6. នោះអ៊ីស្រាអែលគាត់និយាយថា ហេតុអ្វីបានជាឯងរាល់គ្នាប្រព្រឹត្តអាក្រក់នឹងអញដល់ម៉្លេះ ដោយប្រាប់អ្នកនោះថា មានប្អូន១ទៀត
7. គេឆ្លើយថា អ្នកនោះបានសាកសួរយើងខ្ញុំយ៉ាងល្អិតណាស់ ពីដំណើរយើងខ្ញុំ និងញាតិសន្តាននៃយើងខ្ញុំថា តើឪពុកឯងរាល់គ្នានៅរស់ទេឬ តើមានប្អូន១ទៀតឬទេ យើងខ្ញុំក៏បានជំរាបលោកតាមពាក្យទាំងនោះទៅ ធ្វើដូចម្តេចឲ្យយើងខ្ញុំបានដឹងថា លោកនឹងប្រាប់ឲ្យនាំប្អូនយើងចុះទៅដូច្នេះ
8. នោះយូដាក៏អង្វរអ៊ីស្រាអែលជាឪពុកថា សូមឲ្យកូនកំឡោះទៅជាមួយនឹងខ្ញុំចុះ នោះយើងខ្ញុំនឹងរៀបចំទៅ ដើម្បីឲ្យយើងខ្ញុំ ព្រមទាំងលោកឪពុក ហើយនឹងកូនចៅយើងខ្ញុំទាំងអស់គ្នាបាននៅរស់ កុំឲ្យស្លាប់
9. ខ្ញុំនឹងធានាពីដំណើរវា លោកឪពុកនឹងទារវាពីដៃខ្ញុំវិញ បើខ្ញុំមិននាំវាមកជូនដល់លោកឪពុក ឲ្យបាននៅចំពោះមុខលោកឪពុកវិញទេ នោះសូមឲ្យខ្ញុំជាប់មានទោសជាដរាបចុះ