លោកុប្បត្តិ 43:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​អំណត់​អត់​នៅ​ក្នុង​ស្រុក​នោះ​ក៏​ខ្លាំង​ណាស់

2. កាល​គេ​បាន​បរិភោគ​ស្រូវ​ដែល​នាំ​យក​ពី​ស្រុក​អេស៊ីព្ទ​មក​អស់​ហើយ នោះ​ឪពុក​ប្រាប់​ថា ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​មក​ទៀត

3. តែ​យូដា​ឆ្លើយ​ទៅ​ឪពុក​ថា អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​យ៉ាង​ច្បាស់​ថា ឯង​រាល់​គ្នា​នឹង​ខាន​ឃើញ​មុខ​អញ​ទៀត លើក​តែ​ប្អូន​ឯង​មក​ជា​មួយ

4. បើ​លោក​ឪពុក​ឲ្យ​ប្អូន​ទៅ​ជា​មួយ នោះ​យើង​ខ្ញុំ​នឹង​ទៅ​ទិញ​ស្បៀង​អាហារ​យក​មក​ជូន

5. តែ​បើ​លោក​ឪពុក​មិន​ព្រម​ឲ្យ​វា​ទៅ​ទេ នោះ​យើង​ខ្ញុំ​ក៏​មិន​ចុះ​ទៅ​ដែរ ពី​ព្រោះ​អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​ថា ឯង​រាល់​គ្នា​លែង​បាន​ឃើញ​មុខ​អញ​ទៀត​ហើយ លើក​តែ​ប្អូន​ឯង​មក​ជា​មួយ

6. នោះ​អ៊ីស្រា‌អែល​គាត់​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ប្រព្រឹត្ត​អាក្រក់​នឹង​អញ​ដល់​ម៉្លេះ ដោយ​ប្រាប់​អ្នក​នោះ​ថា មាន​ប្អូន​១​ទៀត

លោកុប្បត្តិ 43