លោកុប្បត្តិ 42:22-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. នោះ​រូបេន​ឆ្លើយ​ឡើង​ថា តើ​អញ​មិន​បាន​ហាម​ឯង​រាល់​គ្នា​ទេ​ឬ​អី​ថា កុំ​ឲ្យ​ធ្វើ​បាប​វា​ឡើយ តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ​សោះ មើល‌ន៏​ឥឡូវ​ឈាម​វា​បាន​ទារ​វិញ​ហើយ

23. គេ​មិន​ដឹង​ថា​យ៉ូសែប​ស្តាប់​បាន​ទេ ពី​ព្រោះ​មាន​អ្នក​បក​ភាសា​ឲ្យ

24. គាត់​ក៏​ងាក​បែរ​ចេញ​ពី​គេ​ទៅ​យំ រួច​ត្រឡប់​មក​និយាយ​នឹង​គេ​វិញ ទើប​យក​ស៊ីម្មាន​ពី​ពួក​គេ​មក​ចង​នៅ​មុខ​គេ។

25. យ៉ូសែប​គាត់​បង្គាប់​ឲ្យ​ច្រក​ស្រូវ​ឲ្យ​ពេញ​បាវ​គេ ហើយ​ដាក់​ប្រាក់​គេ​ចុះ​ទៅ​ក្នុង​បាវ​រៀង​ខ្លួន​វិញ ព្រម​ទាំង​ឲ្យ​ស្បៀង​អាហារ​សំរាប់​បរិភោគ​តាម​ផ្លូវ​ផង នោះ​ក៏​បាន​ធ្វើ​ឲ្យ​គេ​ដូច្នោះ

26. គេ​ផ្ទុក​ស្រូវ​លើ​លា​ចេញ​ពី​នោះ​ទៅ

លោកុប្បត្តិ 42