1. ដល់ផុត២ឆ្នាំមក នោះផារ៉ោនទ្រង់សុបិននិម្មិតឃើញថា ទ្រង់ឈរនៅមាត់ទន្លេ
2. ហើយមើលមានគោញី៧មានសាច់ច្រើនធាត់ល្អ ឡើងពីទន្លេមកស៊ីនៅទីវាល
3. រួចមក មានគោញី៧ទៀតឡើងពីទន្លេមក វាស្គមពេក ហើយអាក្រក់មើល ក៏ឈរនៅក្បែរមាត់ទន្លេជិតគោឯទៀត
4. គោសំគមហើយអាក្រក់មើលនោះ បានស៊ីលេបគោទាំង៧ដែលធាត់ល្អនោះអស់ទៅ នោះផារ៉ោនទ្រង់តើនឡើង
5. រួចទ្រង់ផ្ទំលក់ទៅវិញ ក៏សុបិននិម្មិតទៀតថា មានគួរស្រូវ៧មានគ្រាប់ធំថ្លោសល្អបែកឡើងនៅដើមតែ១
6. រួចមកមានគួរស្រូវ៧តូចៗ ហើយស្កកដោយខ្យល់ពីទិសខាងកើតបែកមកជាខាងក្រោយ