3. ទ្រង់ឃុំគេទុកក្នុងគុករបស់មេក្រុមរក្សាអង្គ ជាកន្លែងដែលយ៉ូសែបជាប់នៅនោះដែរ
4. ឯមេក្រុមរក្សាស្តេច លោកប្រគល់គេទៅ ឲ្យយ៉ូសែបត្រួតត្រាមើល គាត់ក៏បំរើគេ ហើយគេនៅជាប់ឃុំជាយូរថ្ងៃ
5. មានកាល១យប់នោះ នាយពិសេសថ្វាយពែង និងមេដុតនំថ្វាយស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក គេបានយល់សប្តិទាំង២នាក់ ដែលសប្តិនោះមានសំរាយផ្សេងពីគ្នារៀងខ្លួន
6. ដល់ព្រឹកឡើង យ៉ូសែបចូលទៅឯគេ ឃើញគេមានទឹកមុខព្រួយ
7. ក៏សួរដល់មេរបស់ផារ៉ោនទាំង២នោះ ដែលជាប់ឃុំជាមួយគ្នានៅក្នុងគុករបស់ចៅហ្វាយគាត់ថា ថ្ងៃនេះហេតុអ្វីបានជាលោកមានទឹកមុខព្រួយដូច្នេះ