10. ដើមនោះមានខ្នែង៣ មើលទៅដូចជាពន្លក ហើយផ្កាក៏រីក រួចកើតមានចង្កោមផ្លែទុំ
11. ពែងរបស់ផារ៉ោនក៏នៅក្នុងដៃខ្ញុំ នោះខ្ញុំបេះផ្លែទំពាំងបាយជូរមកគាបដាក់ពែងរបស់ផារ៉ោន យកទៅថ្វាយដល់ព្រះហស្តទ្រង់
12. ឯយ៉ូសែបក៏ស្រាយដូច្នេះថា សប្តិនោះមានន័យយ៉ាងនេះ ចំណែកខ្នែង៣ នោះគឺជា៣ថ្ងៃ
13. នៅ៣ថ្ងៃទៀតផារ៉ោននឹងលើកមុខលោក ទាំងតាំងឲ្យធ្វើក្នុងដំណែងដើមរបស់លោកវិញ ហើយលោកនឹងបានថ្វាយពែងផារ៉ោនដល់ព្រះហស្តទ្រង់ទៀត ដូចលោកធ្លាប់ធ្វើពីកាលនៅបំរើថ្វាយពែងទ្រង់ពីដើម
14. កាលណាលោកបានសុខសាន្តហើយ នោះសូមនឹកចាំពីខ្ញុំផង ហើយសូមផ្សាយសេចក្ដីសប្បុរសមកខ្ញុំ ក៏សូមដំណាលពីខ្ញុំទូលផារ៉ោន ដើម្បីឲ្យខ្ញុំបានរួចពីគុកនេះផង
15. ពីព្រោះគេបានលួចខ្ញុំ ពីស្រុកពួកហេព្រើរមក ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វី ដែលគួរឲ្យគេដាក់ខ្ញុំក្នុងគុកជ្រៅនេះដែរ។