1. ក្រោយនោះមក អ្នកពិសេសថ្វាយពែងរបស់ស្តេចស្រុកអេស៊ីព្ទ និងអ្នកដុតនំថ្វាយទ្រង់ គេធ្វើបង្អាក់ព្រះទ័យនៃស្តេចជាម្ចាស់គេ
2. ផារ៉ោនក៏ខ្ញាល់នឹងអ្នកបំរើទ្រង់ទាំង២នោះ គឺនឹងនាយពិសេសថ្វាយពែង ហើយនឹងមេពួកអ្នកដុតនំ
3. ទ្រង់ឃុំគេទុកក្នុងគុករបស់មេក្រុមរក្សាអង្គ ជាកន្លែងដែលយ៉ូសែបជាប់នៅនោះដែរ
4. ឯមេក្រុមរក្សាស្តេច លោកប្រគល់គេទៅ ឲ្យយ៉ូសែបត្រួតត្រាមើល គាត់ក៏បំរើគេ ហើយគេនៅជាប់ឃុំជាយូរថ្ងៃ
5. មានកាល១យប់នោះ នាយពិសេសថ្វាយពែង និងមេដុតនំថ្វាយស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក គេបានយល់សប្តិទាំង២នាក់ ដែលសប្តិនោះមានសំរាយផ្សេងពីគ្នារៀងខ្លួន
6. ដល់ព្រឹកឡើង យ៉ូសែបចូលទៅឯគេ ឃើញគេមានទឹកមុខព្រួយ
7. ក៏សួរដល់មេរបស់ផារ៉ោនទាំង២នោះ ដែលជាប់ឃុំជាមួយគ្នានៅក្នុងគុករបស់ចៅហ្វាយគាត់ថា ថ្ងៃនេះហេតុអ្វីបានជាលោកមានទឹកមុខព្រួយដូច្នេះ
8. គេឆ្លើយថា យើងបានយល់សប្តិ តែគ្មានអ្នកណាអាចនឹងកាត់ស្រាយឲ្យបានសោះ នោះយ៉ូសែបគាត់និយាយទៅគេថា សេចក្ដីសំរាយស្រេចនៅព្រះទេតើ សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល។