1. អ័ដាមក៏ស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទំងន់បង្កើតបានកាអ៊ីន រួចនាងនិយាយថា អញបានកូនប្រុសមួយ ដោយព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន
2. នាងក៏បង្កើតបាន អេបិល ជាប្អូនទៀត ឯអេបិលជាអ្នកគង្វាលហ្វូងសត្វ តែកាអ៊ីនជាអ្នកធ្វើស្រែចំការវិញ
3. កន្លងក្រោយមក កាអ៊ីនបានយកផលដែលកើតពីដី មកថ្វាយជាដង្វាយដល់ព្រះយេហូវ៉ា
4. ហើយអេបិលក៏ធ្វើដូចគ្នា គឺគាត់យកកូនជាដំបូង១ពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់វាផង រួចព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យចំពោះអេបិល និងដង្វាយរបស់គាត់
5. តែមិនសព្វព្រះហឫទ័យចំពោះដង្វាយកាអ៊ីនទេ នោះកាអ៊ីនក៏ក្តៅក្រហាយ ហើយឡើងទឹកមុខក្រញូវ
6. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរកាអ៊ីនថា ឯងខឹងធ្វើអី ហេតុអ្វីបានជាឯងធ្វើទឹកមុខក្រញូវដូច្នេះ