5. ហើយចាប់តាំងពីលោកតាំងគាត់ឡើង ឲ្យត្រួតត្រាលើផ្ទះ និងទ្រព្យសម្បត្តិទាំងអស់មក នោះព្រះយេហូវ៉ាទ្រង់ប្រទានពរដល់ផ្ទះនៃសាសន៍អេស៊ីព្ទនោះដោយព្រោះយ៉ូសែប ហើយព្រះយេហូវ៉ាក៏ផ្តល់ព្រះពរ មកលើគ្រប់ទាំងរបស់លោក ដែលនៅក្នុងផ្ទះ និងនៅស្រែចំការដែរ
6. លោកទុករបស់លោកទាំងអស់នៅក្នុងកណ្តាប់ដៃយ៉ូសែប ហើយមិនបានដឹងជាមានរបស់ណាមួយទេ លើកតែភោជនាហារដែលលោកពិសាប៉ុណ្ណោះ រីឯយ៉ូសែបគាត់មានរូបឆោមដ៏ពិសី ហើយស្រៀវស្រស់ល្អ។
7. កាលក្រោយការទាំងនោះមក នោះប្រពន្ធរបស់ចៅហ្វាយគាត់ ចេះតែដេញភ្នែកជាប់តាម មើលយ៉ូសែបហើយនិយាយថា ចូរមកដេកនឹងអញ
8. តែគាត់មិនព្រមសោះ ក៏និយាយទៅប្រពន្ធចៅហ្វាយខ្លួនថា មើល ចៅហ្វាយខ្ញុំ លោកឥតដឹងជាមានអ្វីៗ នៅនឹងខ្ញុំ ក្នុងផ្ទះផង លោកបានប្រគល់គ្រប់របស់ទាំងអស់ មកក្នុងកណ្តាប់ដៃខ្ញុំ
9. គ្មានអ្នកណាធំជាងខ្ញុំក្នុងផ្ទះនេះទេ ហើយលោកក៏មិនបានហួងទុករបស់ណាមួយនឹងខ្ញុំដែរ លើកតែលោកស្រីប៉ុណ្ណោះ ពីព្រោះលោកស្រីជាប្រពន្ធរបស់លោក ដូច្នេះធ្វើដូចម្តេចឲ្យខ្ញុំប្រព្រឹត្តការ ដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង
10. ឯនាងចេះតែនិយាយនឹងយ៉ូសែបជារាល់ថ្ងៃ តែគាត់មិនព្រមស្តាប់តាម និងទៅដេកជាមួយនឹងនាង ឬនឹងទៅជិតនាងសោះ
11. មានកាល១ថ្ងៃនោះ គាត់ចូលទៅធ្វើការក្នុងផ្ទះ ហើយគ្មានអ្នកណាមួយនៅក្នុងផ្ទះសោះ
12. នោះនាងក៏ចាប់អាវគាត់ ទាំងនិយាយថា មកដេកនឹងអញសិន តែគាត់រលាស់អាវចោល នៅដៃនាង រត់ចេញទៅក្រៅទៅ
13. កាលនាងឃើញថា គាត់ចោលអាវនៅដៃហើយរត់ចេញទៅដូច្នោះ