27. កាលគ្រប់ខែដែលនាងត្រូវសំរាលមក នោះមើលមានកូនភ្លោះនៅក្នុងផ្ទៃនាង
28. ហើយកាលនាងឈឺនឹងសំរាល នោះកូន១បញ្ចេញដៃមក ឆ្មបក៏យកអំបោះក្រហមចងដៃវា ដោយពាក្យថា មួយនេះបានកើតមុន
29. តែកាលកូននោះទាញដៃទៅវិញ នោះមើល បងវាក៏សំរាលចេញមក ហើយឆ្មបនិយាយថា ធ្វើដូចម្តេចឲ្យឯងប្រជែងចេញមកដូច្នេះ នោះគេដាក់ឈ្មោះថា ពេរេស
30. បន្ទាប់នោះ ប្អូនវាដែលមានអំបោះក្រហមនៅដៃក៏សំរាលមក ហើយគេដាក់ឈ្មោះថា សេរ៉ាស។