11. ហើយពួកបងៗក៏ច្រណែននឹងគាត់ តែឪពុកបានកំណត់រឿងនោះទុក។
12. ពួកបងគាត់នាំគ្នាទៅឃ្វាលហ្វូងសត្វរបស់ឪពុកនៅឯស៊ីគែម
13. ហើយអ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ពួកបងឯងបានទៅឃ្វាលសត្វឯស៊ីគែមហើយ ចូរឯងមកណេះ អញនឹងប្រើទៅឯគេ នោះគាត់ឆ្លើយទៅឪពុកថា បាទ
14. រួចឪពុកប្រាប់ថា ចូរឯងទៅមើលឥឡូវ តើបងៗរបស់ឯង និងហ្វូងសត្វសុខសប្បាយទេឬ រួចសឹមមកប្រាប់ដល់អញវិញ ដូច្នេះ ឪពុកក៏ចាត់ឲ្យគាត់ចេញពីវាលច្រកហេប្រុនទៅ ហើយគាត់ទៅដល់ស៊ីគែម
15. នោះមានមនុស្សម្នាក់ឃើញគាត់ដើរវីមវាមនៅវាល ក៏សួរថា ឯងរកអី
16. គាត់ឆ្លើយថា ខ្ញុំរកបងប្អូនខ្ញុំ សូមប្រាប់ឲ្យខ្ញុំដឹងកន្លែងដែលគេឃ្វាលសត្វផង
17. អ្នកនោះប្រាប់ថា គេបានចេញពីនេះទៅហើយ អញឮគេថា ចូរយើងទៅឯដូថាន់វិញ នោះយ៉ូសែបក៏ទៅតាម ឃើញនៅឯដូថាន់។
18. លុះគេឃើញគាត់ពីចំងាយ នោះគេមត់សំរេចគ្នាថានឹងសំឡាប់គាត់ចោល ក្នុងកាលមុនដែលគាត់ទៅដល់
19. គេនិយាយគ្នាទៅវិញទៅមកថា នុ៎ះន៏ អាមេសប្តិបានមកដល់ហើយ
20. ចូរយើងសំឡាប់វាឥឡូវ ទំលាក់ចុះក្នុងអណ្តូងណាមួយទៅ រួចសឹមនិយាយថា មានសត្វសាហាវណាបានហែកវាស៊ីទៅហើយ យើងនឹងមើល តើនឹងមានអ្វីកើតពីសប្តិនោះមក
21. ឯរូបេនក៏ឮ ហើយគាត់ខំជួយឲ្យបានរួចពីកណ្តាប់ដៃគេ គាត់និយាយថា កុំឲ្យយើងយកជីវិតវាឡើយ
22. រួចរូបេននិយាយទៅគេថា កុំឲ្យកំចាយឈាមអី ឲ្យគ្រាន់តែទំលាក់វាទៅក្នុងអណ្តូងនៅទីរហោស្ថាននេះចុះ កុំឲ្យដាក់ដៃធ្វើវាឡើយ ដោយគំនិតគាត់ប៉ងនឹងជួយ ឲ្យយ៉ូសែបរួចពីកណ្តាប់ដៃរបស់គេ ដើម្បីនឹងបញ្ជូនឲ្យត្រឡប់ទៅឯឪពុកវិញ